ថ្ងៃអង្គារ៍ ទី១៩ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ព័ត៌មានដើមពោធិ៍ កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួួយគាំទ្រ ។សូមទំនាក់ទំនងចាងហ្វាងការផ្សាយ តាមរយះទូរសព្ទ័លេខ ៖ ០៩៩ ៥៦ ១៦ ១៦ / ០៩៣ ២៥ ២១ ១៦ ឬ EMail ៈdpntvonline@gmail.com ៕សូមអគុណ!!!
ឯកឧត្តម យន្ត មីន អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ បើកការដ្ឋានជួសជុលវីថីឯករាជ្យ ដែលរងការខូចខាតដោយទឹកភ្លៀង
Wed,03 October 2018 (Time 11:06 AM)
ដោយ ៖ គេហទំព័រដើមពោធិ៍ (ចំនួនអ្នកអាន: 1030នាក់)


 

ខេត្តព្រះសីហនុ ៖ ឯកឧត្តម យន្ត មីន អភិបាល នៃ គណៈ​អភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកការដ្ឋានជួសជុលវិថីឯករាជ្យ ស្ថិតក្នុង​សង្កាត់​លេខ ៣ ក្រុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីមន្ទីរ អង្គភាព​ជុំវិញ​ខេត្ត នារសៀលថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ នឹងថ្ងៃទី​០២ ខែតុលា ឆ្នាំ២០១៨ ។

 

ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា ដោយសារតែរដូវវស្សាឆ្នាំ២០១៨នេះ មានភ្លៀង​ធ្លាក់ជាបន្តបន្ទាប់មានរយ:ពេល ៧១ថ្ងៃ បង្ករឱ្យហេដ្ឋារចនា សម្ព័ន្ធ​នៅក្នុង​ខេត្ត​ព្រះសីហនុ រងនូវការខូចខាតយ៉ាងច្រើន ដែលតម្រូវឱ្យរដ្ឋបាលក្រុង និងរដ្ឋបាល ខេត្ត​ព្រះសីហនុ ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ ជា ពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូន​ខេត្ត មានការខ្វល់ខ្វាយចំពោះការលំបាកក្នុងការធ្វើចរាចរ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ ។

 

លោក ណុប ហេង ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុបានឱ្យដឹងថា ការចាប់ផ្តើមជួសជុលវីថីឯករាជ្យឡើងវិញនាពេលនេះ ដោយក្រុមហ៊ុន (TCM) និងត្រួត ពិនិត្យ និងផ្តល់យោបល់លក្ខណ:បច្ចេកទេសដោយមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ការចាប់ផ្តើម ដំបូងនៃការជួសជុល គឺចាប់ផ្តើមពីចំណុចរង្វង់មូលត្រីដូហ្វីនទល់មុខសាលាអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅសង្កាត់លេខ៣ រហូតដល់ផ្លូវបំបែកស្ថានីយ ប្រេងឥន្ធន:សូគីម៉ិច។ តាមការរំពឹងទុកការជួសជុលអាចប្រើរយ:ពេលរហូតដល់បំណាច់ខែតុលា ឆ្នាំ២០១៨ ក្រោយពីការជួសជុលវីថីឯ ករាជ្យ យើង នឹងបន្តជួសជុលកំណាត់វិថីផ្សេងៗដែលរងការខូចខាតបន្តទៀត ដើម្បីធានាការធ្វើចរាចរបានងាយស្រួលជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

 

ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ មេត្តាយោគយល់ដល់រដ្ឋបាលខេត្តព្រះសីហនុ ដោយសារ តែ រដូវវស្សាឆ្នាំ​២០១៨នេះ ភ្លៀងធ្លាក់ឥតឈប់ធ្វើឱ្យការជួសជុលមានការយឺតយ៉ាវ។ ថ្ងៃនេះយើង​ចាប់ផ្តើមដំណើរការជួសជុលវីថីឯករាជ្យឡើងវិញ ខណ:ភ្លៀងបាន​បង្អុរកាន់តែធូរ​ស្បើយ បង្កលក្ខណ:ងាយស្រួលដល់ក្រុមបច្ចេកទេសក្នុងការជួសជុល។ ដូច្នេះសូម​បង​ប្អូនប្រជាពលរដ្ឋចូលរួមសហការ ដើម្បីឱ្យដំណើរការជួសជុល​ប្រព្រឹត្តទៅដោយ​រលូន ធានាបានបរិមាណនិងគុណភាពក្នុងការប្រើប្រាស់បានយូរ បន្ទាប់ពីការជួសជុល​វីថីឯករាជ្យ រដ្ឋបាលខេត្តនឹងបន្តធ្វើការជួសជុលផ្លូវផ្សេងៗទៀតនៅក្រុងព្រះសីហនុ ឱ្យកាន់តែប្រសើរឡើងវិញជាទីក្រុងទេសចរណ៍ និងសេដ្ឋកិច្ច៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញសេចក្តីសម្រេច ដាក់ឲ្យប្រើប្រាស់សៀវភៅណែនាំ ស្ដីពី បែបបទ និងនីតិវិធីនៃការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្ដឹង (គេហទំព័រដើមពោធិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានដង្ហែរអង្គកឋិនទានទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីម៉ាវត្តសាលាអណ្ដែត ស្ថិតនៅភូមិអូរអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល (គេហទំព័រដើមពោធិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋចំនួន២០គ្រួសារដែលកំពុងរស់នៅអចិន្ត្រៃយ៏នៅចំណុចអន្លង់ប្រង់ ស្ថិតនៅភូមិព្រែកទល័ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានការព្រួយបារម្មណ៏យ៉ាងខ្លាំង ដោយខ្លាចបាត់បង់ដីធ្លីលំនៅដ្ឋានរបស់ពួកគាត់ (គេហទំព័រដើមពោធិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ព្រមទាំងសហគមន៍នានានៅមូលដ្ឋាន (គេហទំព័រដើមពោធិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំឲ្យមន្ទីររៀបចំដែនដីគ្រប់រាជធានី-ខេត្ត ឲ្យផ្ទេរការផ្ដល់សេវារបស់ខ្លួន មកដំណើរការតាមអង្គភាពច្រកចេញចូលតែមួយ (គេហទំព័រដើមពោធិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1140 នាក់
ម្សិលមិញ :
973 នាក់
សប្តាហ៍នេះ :
5438 នាក់
ខែនេះ :
21775 នាក់
3 ខែនេះ :
91201 នាក់
សរុប :
591438 នាក់