ថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ព័ត៌មានដើមពោធិ៍ កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួួយគាំទ្រ ។សូមទំនាក់ទំនងចាងហ្វាងការផ្សាយ តាមរយះទូរសព្ទ័លេខ ៖ ០៩៩ ៥៦ ១៦ ១៦ / ០៩៣ ២៥ ២១ ១៦ ឬ EMail ៈdpntvonline@gmail.com ៕សូមអគុណ!!!
សម្តេចអគ្គ:មហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៦ និងកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម លើកទី១០ នៅប្រទេសវៀតណាម
Fri,30 March 2018 (Time 05:06 PM)
ដោយ ៖ គេហទំព័រដើមពោធិ៍ (ចំនួនអ្នកអាន: 803នាក់)


រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ១៤ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជាបានអញ្ជើញ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម លើកទី១០ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០-៣១ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។

 

កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៦នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ “សមិទ្ធផលរយៈ ពេល២៥ឆ្នាំ នៃកិច្ ចសហប្រតិបត្តិការ និងការកសាងមហាអនុតំបន់មេគង្គប្រកប ដោយចីរភាព សមាហរណកម្ម និងវិបុលភាព  នៅក្នុង កិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងអស់នឹង អនុម័តជាផ្លូវការនូវផែនការសកម្មភាពទីក្រុងហាណូយ ឆ្នាំ២០១៨–២០២២ និងក្របខណ្ឌវិនិយោគ តំបន់ ឆ្នាំ២០២២ ហើយក៏មានសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំកំ ពូលផងដែរ។

 

នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចតេជោ នឹងអញ្ជើញឡើងថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលធុរកិច្ច របស់មហាអនុតំ បន់មេគង្គ ដែលផ្តោតទៅលើភាពជោគជ័យ និងការប្រឈមលើ វិស័យសំខាន់ៗ នៃការអភិវឌ្ឍអនុតំបន់ មេគង្គផងដែរ។

 

ថ្នាក់ដឹកនាំប្រទេសទាំង៣ នឹងអនុម័តផែនការសកម្មភាពសម្រាប់ការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-ឡាវ-វៀតណាម ដល់ឆ្នាំ ២០៣០ ព្រមទាំងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៃ កិច្ចប្រជុំកំពូល  កម្ពុជា-ឡាវ-វៀតណាម លើកទី១០ ស្តីពី តំបន់ត្រីកោណអភិវឌ្ឍន៍។

 

ការអញ្ជើញចូលរួមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងព្រឹត្តិការណ៍ទាំងពីរនេះ នឹងឆ្លុះបញ្ចាំង នូវការប្តេជ្ញារបស់ កម្ពុជា  ក្នុងការលើកកំពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងមហា អនុ តំបន់មេគង្គ និងក្នុងក្របខ័ណ្ ឌកម្ពុជា-ឡាវ-វៀតណាម ដើម្បីធានាឲ្យបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ ។

 

ក្នុងការ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំ កំពូល មហាអនុតំបន់មេគង្គលើកទី៦ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម លើកទី១០ នេះ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ក៏បានធ្វើការផ្ទេសិទ្ធ ជូន សម្ដេចក្រឡាហោម ស ខេង ជានាយករដ្ឋមន្ត្រីស្ដីទី ជំនួស សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពេលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អវត្តមាននៅក្នុង ប្រទេសផងដែរ ៕


 

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញសេចក្តីសម្រេច ដាក់ឲ្យប្រើប្រាស់សៀវភៅណែនាំ ស្ដីពី បែបបទ និងនីតិវិធីនៃការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្ដឹង (គេហទំព័រដើមពោធិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានដង្ហែរអង្គកឋិនទានទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីម៉ាវត្តសាលាអណ្ដែត ស្ថិតនៅភូមិអូរអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល (គេហទំព័រដើមពោធិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋចំនួន២០គ្រួសារដែលកំពុងរស់នៅអចិន្ត្រៃយ៏នៅចំណុចអន្លង់ប្រង់ ស្ថិតនៅភូមិព្រែកទល័ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានការព្រួយបារម្មណ៏យ៉ាងខ្លាំង ដោយខ្លាចបាត់បង់ដីធ្លីលំនៅដ្ឋានរបស់ពួកគាត់ (គេហទំព័រដើមពោធិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ព្រមទាំងសហគមន៍នានានៅមូលដ្ឋាន (គេហទំព័រដើមពោធិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំឲ្យមន្ទីររៀបចំដែនដីគ្រប់រាជធានី-ខេត្ត ឲ្យផ្ទេរការផ្ដល់សេវារបស់ខ្លួន មកដំណើរការតាមអង្គភាពច្រកចេញចូលតែមួយ (គេហទំព័រដើមពោធិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3513 នាក់
ម្សិលមិញ :
1600 នាក់
សប្តាហ៍នេះ :
11510 នាក់
ខែនេះ :
33809 នាក់
3 ខែនេះ :
101053 នាក់
សរុប :
1057316 នាក់