ថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ព័ត៌មានដើមពោធិ៍ កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួួយគាំទ្រ ។សូមទំនាក់ទំនងចាងហ្វាងការផ្សាយ តាមរយះទូរសព្ទ័លេខ ៖ ០៩៩ ៥៦ ១៦ ១៦ / ០៩៣ ២៥ ២១ ១៦ ឬ EMail ៈdpntvonline@gmail.com ៕សូមអគុណ!!!
ផ្លូវដែក​ពី​ក្រុង​ប៉ោយ​ប៉ែ​តម​ក​ក្រុង​សិរី​សោភ័ណ​នឹង​ត្រូវ​បើក​ដំណើរការ​ថ្ងៃ​ទី​០៤​ ខែមេសា​ រហូត​ដល់​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០១៨​ អ្នកដំណើរ​ជិៈ​ដោយ​ឥត​គិតថ្លៃ
Mon,02 April 2018 (Time 09:56 AM)
ដោយ ៖ គេហទំព័រដើមពោធិ៍ (ចំនួនអ្នកអាន: 1815នាក់)


ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ លោក​ លី​ បូ​រិ​ន​ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​បាន​ប្រាប់​ឲ្យ​ដឹង​កាលពីថ្ងៃ​ទី​ ៣០​ ខែ មីនា​ ឆ្នាំ​២០១៨ ​ថា​ ផ្លូវដែក​ពី​ក្រុង​ប៉ោយ​ប៉ែ​តម​ក​ក្រុង​សិរី​សោភ័ណ​នឹង​ត្រូវ​បើក​ដំណើរការ​ថ្ងៃ​ទី​០៤​ ខែមេសា​ រហូត​ដល់​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០១៨​ អ្នកដំណើរ​ជិៈ​ដោយ​ឥត​គិតថ្លៃ​។​

 

លោកបានប្រាប់ឲ្យដឹងថា រថភ្លើង​ចេញដំណើរ​ពី​ក្រុង​ប៉ោយ​ប៉ែ​តម​ក​ក្រុង​សិរី​សោភ័ណ​មាន​ម៉ោង​០៧​ព្រឹក​,​ ម៉ោង​១០​និង​៣០​នាទី​,​ ម៉ោង​២​និង​១៥​នាទី​រសៀល​ និង​ចេញពី​ក្រុង​សិរី​សោភ័ណ​មក​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ និង​ម៉ោង​១២​និង​៤៥​នាទី​នៅ​ម៉ោង​០៤​ល្ងាច​។ផ្លូវដែក​ពី​ប៉ោយ​ប៉ែ​តម​ក​សិរី​សោភ័ណ​ខេត្តបន្ទាយមានជ័យ​ដែល​បាន​ផ្អាក​ដំណើរការ​អស់​រយៈ​៤៥​ឆ្នាំ​ ត្រូវ​បាន​ដំណើរ​ឡើង​វិញ​ថ្ងៃ​ទី​ ០៤​ ខែ មេសា​ រហូត​ដល់​ថ្ងៃ​ទី ​៣១​ ខែ កក្កដា​ ឆ្នាំ​២០១៨​ ជិៈ​ដោយ​ឥត​គិតថ្លៃ​ ។​

​​

លោក​បាន​បញ្ជាក់​ថា​ផ្លូវដែក​និង​ដំណើរការ​ឡើង​វិញ​នៅ​ថ្ងៃ​ទី​០៤​ ខែមេសា​រហូត​ដល់​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០១៨​ អ្នកដំណើរ​ជិៈ​ដោយ​ឥត​គិតថ្លៃ​នេះ​គឺ​បើក​ដំណើរការ​ដោយ​ឯក​ឧ​ ត្តម​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​រួម​ជាមួយ​ថ្នាក់ដឹកនាំ​និង​អាជ្ញាធរ​ខេត្ត​ដែល​ត្រូវ​បើក​ដំណើរការ​ពី​ក្រុង​ប៉ោយ​ប៉ែ​តម​ក​ដល់​ក្រុង​សិរី​សោភ័ណ​។

លោក​បាន​បញ្ជាក់ដែរ​ថា​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​អភិវឌ្ឍន៍​និង​រីក​ចម្រើន​។​ បាន​កសាង​និង​ស្តារ​ឡើង​វិញ​ផ្លូវដែក​កម្ពុជា​នៅ​ខេត្ត​ទិសពាយ័ព្យ​ នៃ​ប្រទេស​កម្ពុជា​មាន​ខេត្តបន្ទាយមានជ័យ​ដែល​ចាប់​ដំណើរការ​នៅ​ថ្ងៃ​ទី​ ០៤​ ខែ មេសា​សា រ​ហូត​ដល់​ថ្ងៃ​ទី ​៣១​ ខែ កក្កដា​ ឆ្នាំ​២០១៨​ អ្នកដំណើរ​ជិៈ​ដោយ​ឥត​គិតថ្លៃ​។​ ហើយ​និង​ដំណើរការ​ពី​ក្រុង​សិរី​សោភ័ណ​ខេត្តបន្ទាយមានជ័យ​ដល់​ខេត្តបាត់ដំបង​និង​បើក​ដំណើរការ​នៅ​អំឡុង​ខែ មិថុនា​ ឆ្នាំ​២០១៨​ ហើយ​និង​ចាប់​ដំណើរការ​កម្ពុជា​ថៃ​អោយ​បាន​ឆាប់​ផង​ដែរ​ ។


 

លោក​ លី​ បូ​រិ​ន​ បាន​បន្ថែមថា​ផ្លូវដែក​ពី​ក្រុង​ប៉ោយ​ប៉ែ​តទៅ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ផ្អាក​ដំណើរការ​ពីរ​ដំណាក់កាល​ដំណាក់កាល​ទី​១​ ផ្អាក​ដំណើរការ​នៅ​អំឡុង​ឆ្នាំ​១៩៧៣​ ពី​ក្រុង​ប៉ោយ​ប៉ែ​តម​ក​ដល់​ក្រុង​សិរី​សោភ័ណ​ត្រូវ​បាន​កាត់​ផ្តាច់​,​ ដំណាក់កាល​ទី​២​ ផ្អាក​ដំណើរការ​នៅ​អំឡុង​ឆ្នាំ​២០០៦​ ឬ​២០០៧​ពី​ក្រុង​សិរី​សោភ័ណ​ខេត្តបន្ទាយមានជ័យ​ដល់​ខេត្តបាត់ដំបង​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញសេចក្តីសម្រេច ដាក់ឲ្យប្រើប្រាស់សៀវភៅណែនាំ ស្ដីពី បែបបទ និងនីតិវិធីនៃការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្ដឹង (គេហទំព័រដើមពោធិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានដង្ហែរអង្គកឋិនទានទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីម៉ាវត្តសាលាអណ្ដែត ស្ថិតនៅភូមិអូរអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល (គេហទំព័រដើមពោធិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋចំនួន២០គ្រួសារដែលកំពុងរស់នៅអចិន្ត្រៃយ៏នៅចំណុចអន្លង់ប្រង់ ស្ថិតនៅភូមិព្រែកទល័ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានការព្រួយបារម្មណ៏យ៉ាងខ្លាំង ដោយខ្លាចបាត់បង់ដីធ្លីលំនៅដ្ឋានរបស់ពួកគាត់ (គេហទំព័រដើមពោធិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ព្រមទាំងសហគមន៍នានានៅមូលដ្ឋាន (គេហទំព័រដើមពោធិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំឲ្យមន្ទីររៀបចំដែនដីគ្រប់រាជធានី-ខេត្ត ឲ្យផ្ទេរការផ្ដល់សេវារបស់ខ្លួន មកដំណើរការតាមអង្គភាពច្រកចេញចូលតែមួយ (គេហទំព័រដើមពោធិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1869 នាក់
ម្សិលមិញ :
1600 នាក់
សប្តាហ៍នេះ :
9866 នាក់
ខែនេះ :
32165 នាក់
3 ខែនេះ :
99409 នាក់
សរុប :
1055672 នាក់