ថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ព័ត៌មានដើមពោធិ៍ កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួួយគាំទ្រ ។សូមទំនាក់ទំនងចាងហ្វាងការផ្សាយ តាមរយះទូរសព្ទ័លេខ ៖ ០៩៩ ៥៦ ១៦ ១៦ / ០៩៣ ២៥ ២១ ១៦ ឬ EMail ៈdpntvonline@gmail.com ៕សូមអគុណ!!!
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី ១៥
Wed,12 September 2018 (Time 06:22 PM)
ដោយ ៖ គេហទំព័រដើមពោធិ៍ (ចំនួនអ្នកអាន: 200នាក់)


 

សាធារណរដ្ឋប្រជាមានិតុចិន ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ដ ដែលនេះ​ សម្តេចអគ្ គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ចូលរួមបើកពិព័រណ៍ចិន-អាស៊ាន លើទី១៥ ក្រោមប្រធានបទ រួមគ្នាកសាងវិធីសូត្រ សមុទ្រ សតវត្សរ៍ទី២១ បង្កើតសមាគមន៍ចិន-អាស៊ានប្រកបដោយនវានុវត្តន៍

 

ក្នុងពិធីបើកពិព័រណ៍នេះ គឺធ្វើឡើងនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិទីក្រុង ណាននីង ខេត្តក្វាងស៊ី (NICEC) ប្រទេសចិន ដែលមានការចូលរួមពី លោក លូ ស៊ីនសឺ លេខាធិ ការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន, លោក ឈិន ចូវ អនុប្រធាននៃក្រុមប្រឹក្សាជំរុញ ពាណិជ្ជកម្មអន្តរជាតិចិនតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី , លោក ចុង សាន រដ្ឋមន្ត្រីពាណិជ្ ជកម្មចិន និង លោក ហាន់ ជឹង ឧបនាយករដ្ឋមន្ត្រីចិន ។

 

នាឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញថ្លែងសុន្ទកថាគន្លឹះប្រកប ដោយសេចក្តីសប្បាយរីករាយនិងមានមោទនភាពយ៉ាងខ្លាំងចំពោះប្រទេសកម្ពុជាដែលត្រូវបានផ្តល់កិត្តិយសជាប្រទេសកិត្តិយសជាលើកទី២ នៅក្នុងឱកាសដ៏វិសេសត្រូវនឹងឆ្នាំខួបលើកទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ក៏ដូចជា ខួបលើកទី ១៥ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងចិន ។

 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន វាយតម្លៃខ្ពស់ចំពោះតួនាទី និងសារៈសំខាន់នៃពិព័រណ៍ចិន-អាស៊ាន ដែលបានក្លាយជាវេទិ កានយោបាយ ការទូត និងពាណិជ្ជកម្មប្រចាំឆ្នាំដ៏សំខាន់ និងមានប្រសិទ្ធភាពសម្រាប់ ប្រមុខ រដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំ សហគ្រិន វិនិយោគិនចិន និងវិនិយោគិនប្រទេសសមាជិក អាស៊ានទាំងអស់ ក្នុងការជួបជុំពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងរកដៃគូពាណិជ្ជកម្ម និងវិ និយោគ។

 

ដើម្បីសម្រេចបាននូវគោលដៅរួមក្រោមប្រធានបទ រួមគ្នាកសាងវិថីសមុទ្រសតវត្សរ៍ ទី២១ បង្កើតសហគមន៍ចិន-អាស៊ានប្រកបដោយនវានុវត្តន៍គឺត្រូវមានការតភ្ជាប់ផ្នែកឌីជីថល ដែល ជាកត្តាចាំបាច់មិនអាចខ្វះបានឡើយ។ ទន្ទឹមនឹងនេះគឺត្រូវផ្តល់អាទិភាព ខ្ពស់ដល់ ការ ស្រាវ ជ្រាវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដែលជាមូលដ្ឋានដ៏សំខាន់ សម្រាប់ទ្រទ្រង់សេដ្ឋ កិច្ចប្រកបដោយចីរភាព ពិសេសបង្កើតការងារ និងជួយពង្រឹងដល់ប្រព័ន្ធសុខមាល ភាព សង្គម។ លើលពីនេះទៀត វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍គឺជាចលករដ៏សំខាន់ ក្នុង ការ ពន្លឿនសមាហរណកម្មតំបន់ ជំរុញឲ្យមានទំនាក់ទំនងរវាងប្រជាពលរដ្ឋ និង ប្រជាពល រដ្ឋ, ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច, ការប្រតិបត្តិការធនាគារ និងការទូទាត់ ហិរញ្ញវត្ថុ ។ល។

 

 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ក្នុងកិច្ចសហប្រតិបត្តិការចិន-អាស៊ាន នៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។ ចំពោះប្រទេសចិន សព្វថ្ងៃគឺមានការីកចម្រើនខ្លាំងនៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបាន ចែករំលែកនូវចំណេះដឹង និងចំណេះធ្វើដល់ប្រទេសជាសមាជិកអាស៊ានដើម្បីជួយ បណ្តុះ បណ្តាលធនធានមនុស្សអាស៊ានឲ្យទទួលបាននូវអត្ថប្រយោជន៍ធំធេងពីកិច្ចសហប្រតិបត្តិការនេះ។

 

នៅក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ កម្ពុជាបានសម្រេចកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុង រង្វង់ ៧% ក្នុងមួយឆ្នាំ ព្រមទាំងបានកាត់បន្ថយនូវភាពក្រីក្រ និងវិសមភាពក្នុងសង្គមផង ដែរ។  ជាមួយនឹងចក្ខុវិស័យនេះ កម្ពុជានឹងប្រែក្លាយទៅជាប្រទេសមានចំណូល មធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

 

 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ផងដែរថា គោលដៅយុទ្ធសាស្ត្រសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី នេះគឺ នឹងផ្តោតអាទិភាពទៅការកែទម្រង់អភិបាលកិច្ចល្អសំដៅពង្រឹងស្ថាប័នសាធារណៈ និងក សាង រដ្ឋបាលស្អាតស្អំ ការវិនិយោគលើធនធានមនុស្ស និងបង្កើតបរិយាកាសកាន់តែងាយ ស្រួលសម្រាប់ធុរកិច្ច និងការវិនិយោគ ព្រមទាំងពង្រឹងភាពជាដៃគូក្នុងការអភិវឌ្ឍជា មួយដៃ គូរ ពាក់ព័ន្ធ ពិសេស ពង្រឹងសមត្ថភាពកម្ពុជាសម្រាប់សមាហរណកម្មទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក ដើម្បីធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋគ្រប់រូបកាន់តែប្រសើរ ឡើងមួយ កម្រិតខ្ពស់ថែមទៅមុខទៀត ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញសេចក្តីសម្រេច ដាក់ឲ្យប្រើប្រាស់សៀវភៅណែនាំ ស្ដីពី បែបបទ និងនីតិវិធីនៃការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្ដឹង (គេហទំព័រដើមពោធិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានដង្ហែរអង្គកឋិនទានទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីម៉ាវត្តសាលាអណ្ដែត ស្ថិតនៅភូមិអូរអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល (គេហទំព័រដើមពោធិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋចំនួន២០គ្រួសារដែលកំពុងរស់នៅអចិន្ត្រៃយ៏នៅចំណុចអន្លង់ប្រង់ ស្ថិតនៅភូមិព្រែកទល័ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានការព្រួយបារម្មណ៏យ៉ាងខ្លាំង ដោយខ្លាចបាត់បង់ដីធ្លីលំនៅដ្ឋានរបស់ពួកគាត់ (គេហទំព័រដើមពោធិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ព្រមទាំងសហគមន៍នានានៅមូលដ្ឋាន (គេហទំព័រដើមពោធិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំឲ្យមន្ទីររៀបចំដែនដីគ្រប់រាជធានី-ខេត្ត ឲ្យផ្ទេរការផ្ដល់សេវារបស់ខ្លួន មកដំណើរការតាមអង្គភាពច្រកចេញចូលតែមួយ (គេហទំព័រដើមពោធិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
203 នាក់
ម្សិលមិញ :
1260 នាក់
សប្តាហ៍នេះ :
3982 នាក់
ខែនេះ :
28517 នាក់
3 ខែនេះ :
94530 នាក់
សរុប :
482519 នាក់