ថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ព័ត៌មានដើមពោធិ៍ កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួួយគាំទ្រ ។សូមទំនាក់ទំនងចាងហ្វាងការផ្សាយ តាមរយះទូរសព្ទ័លេខ ៖ ០៩៩ ៥៦ ១៦ ១៦ / ០៩៣ ២៥ ២១ ១៦ ឬ EMail ៈdpntvonline@gmail.com ៕សូមអគុណ!!!
សម្តេចតេជោ៖ កម្ពុជា​គ្រោងធ្វើ​ជាម្ចាស់​ នៃកិច្ចប្រជុំ​កំពូលអាស៊ី-អឺ​រ៉ុប​ នៅឆ្នាំ២០២០ខា​ងមុខ
Sat,29 September 2018 (Time 02:19 PM)
ដោយ ៖ គេហទំព័រដើមពោធិ៍ (ចំនួនអ្នកអាន: 287នាក់)


អាមេ​រិក៖កម្ពុជាគ្រោ​ងធ្វើជាម្ចាស់ ​នៃកិច្ចប្រជុំកំពូលអា​ស៊ី-អឺរ៉ុប នៅឆ្នាំ២០២០ខាងមុខ។

 

សម្តេច​តេជោ ហ៊ុ​ន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រកម្ពុជា មានប្រសាសន៍​បែបនេះនៅ​ក្នុ​ងជំនួប​ពិភាក្សា​ការងា​ររវាង​សម្តេចតេជោ និងលោក ប៊ួយកូ បូរីសូវ (Boyko Borissov) នាយករដ្ឋមន្រ្តី​ប៊ុលហ្ការី នៅ​ព្រឹកថ្ងៃទី២៨ ខែកញ្ញា ​ឆ្នាំ២០១៨ ​ម៉ោងនៅញូវយ៉ក ​សហរដ្ឋអាមេរិក។

 

នៅក្នុ​ងឱកាស​នោះដែរ សម្តេច​តេជោ បានប្រាប់​នាយ​ករដ្ឋម​ន្ត្រីប៊ុលហ្ការីថា បំណ​ងធ្វើជាម្ចាស់ផ្ទះ​នៃ​កិច្ចប្រ​​ជុំដ៏​មាន​សារៈសំខាន់មួយនេះ​ ត្រូវបានប្រទេ​សអាស៊ាន រួមទាំ​ងប្រទេ​សនៅអឺរ៉ុបមួយ​ចំនួនឯ​កភាពរួច​ហើយ​។

 

សម្តេចតេជោក៏បាន​បញ្ជាក់ថា៖​សម្តេច ស្វែងរ​កការគាំទ្រពីប៊ុលហ្ការីផងដែរ ហើយនា​យករដ្ឋមន្រ្តី​ប៊ុលហ្ការី ក៏បានឯកភាពគ្នាចំពោះសំណើររបស់សម្តេចតេជោផងដែរនិងបានចាត់ទុកថា វាជាឱកា​សឲ្យរូបលោ​កបាន​អញ្ជើញទៅបំពេញ​ទស្សនកិច្ចផ្លូវការ​នៅប្រទេសកម្ពុជាផងដែរ។

 

បើតាម page facebook​ របស់សម្តេចបា​នបញ្ជាក់ថា៖ប្រមុខរដ្ឋាភិ​បាលនៃប្រទេ​សទាំងពីរ​បាន​ឯកភាព​គ្នាក្នុងកា​របន្តព​ង្រឹង ​និងពង្រី​កទំនាក់ទំន​ងកិច្ចសហប្រតិប​ត្តិការនៃប្រទេស​ទាំងពីរឲ្យកាន់តែរឹងមាំទ្វេឡើង ទាំង​ក្នុងវិស័យ​សេដ្ឋកិច្ច វិនិ​យោគ ពាណិជ្ជកម្ម និងទេសចរណ៍។

 

សម្តេចតេ​ជោ​នាយករដ្ឋមន្រ្តី បានជំ​រាបជូន​សមភាគីនាយករដ្ឋមន្រ្តីប៊ុលហ្ការី​ថា នៅឆ្នាំ២០១​៩ ខាងមុខ កម្ពុជានឹ​ងរៀបចំបើ​កស្ថានឯ​កអគ្គ​រាជទូតកម្ពុជា នៅប៊ុ​លហ្ការីជាថ្មីឡើងវិញ បន្ទាប់ពីបា​នបិទមួយរ​យៈដោយស្ថាន​ភាពនយោ​បាយរបស់ប្រ​ទេសប៊ុលហ្ការី។

 

ឯកឧត្តមនាយករដ្ឋមន្រ្តី ប៊ុលហ្ការី ក៏បានស្វាគ​មន៍ចំពោះ​គំនិតផ្តួច​ផ្តើម​របស់ សម្តេចតេ​ជោ ក្នុងការបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួននៅប្រទេសប៊ុលហ្ការី។

 

ទន្ទឹម​នឹ​ងនេះដែរ គឺជាឱកា​សដែលសម្តេចនឹង​បានអញ្ជើញទៅបំពេ​ញទស្សនៈកិច្ចផ្លូវ​ការនៅប៊ុលហ្ការីផ​ងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញសេចក្តីសម្រេច ដាក់ឲ្យប្រើប្រាស់សៀវភៅណែនាំ ស្ដីពី បែបបទ និងនីតិវិធីនៃការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្ដឹង (គេហទំព័រដើមពោធិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានដង្ហែរអង្គកឋិនទានទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីម៉ាវត្តសាលាអណ្ដែត ស្ថិតនៅភូមិអូរអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល (គេហទំព័រដើមពោធិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋចំនួន២០គ្រួសារដែលកំពុងរស់នៅអចិន្ត្រៃយ៏នៅចំណុចអន្លង់ប្រង់ ស្ថិតនៅភូមិព្រែកទល័ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានការព្រួយបារម្មណ៏យ៉ាងខ្លាំង ដោយខ្លាចបាត់បង់ដីធ្លីលំនៅដ្ឋានរបស់ពួកគាត់ (គេហទំព័រដើមពោធិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ព្រមទាំងសហគមន៍នានានៅមូលដ្ឋាន (គេហទំព័រដើមពោធិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំឲ្យមន្ទីររៀបចំដែនដីគ្រប់រាជធានី-ខេត្ត ឲ្យផ្ទេរការផ្ដល់សេវារបស់ខ្លួន មកដំណើរការតាមអង្គភាពច្រកចេញចូលតែមួយ (គេហទំព័រដើមពោធិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
705 នាក់
ម្សិលមិញ :
577 នាក់
សប្តាហ៍នេះ :
3369 នាក់
ខែនេះ :
23512 នាក់
3 ខែនេះ :
89794 នាក់
សរុប :
606761 នាក់