តើ លោក ប្រាក់ ប៉ូលី ប្រធានមន្ទីររឿបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្ត បន្ទាយមានជ័យ យល់ឃើញយ៉ាងណាដែរចំពោះ អនុក្រិតលេខៈ៤៥អនក្រ.បក ចុះថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៨ របស់រាជរដ្ឋាភិបាល ។
-ថ្ងៃនេះគេហទំព័រ ( dpntvonline.com ) សូមលើកយកករណីរឿង ដូចចំណងជើងខាងលើ ដើម្បីចែកជូនទស្សនិកជន តាមដានដូចតទៅ ៖
នៅក្នុងតំបន់ប៉ោយប៉ែត មានករណីប្រជាពលរដ្ឋចំនួន ០៥គ្រួសារ មានវិវាទដីធ្លីជាមួយ និង សាលាបឋមសិក្សា អូរជ្រៅថ្មី ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលសាលាបានបំពានយក ដី របស់ប្រជាពលរដ្ឋទៅកសាងជាអាគ្គាសិក្សា ដោយយកលេះ ថាកសាងជា ទ្រព្យសម្បត្តិរដ្ឋ បណ្ដាលឲ្យប្រជាពលរដ្ឋមានទំនាស់ជាមួយ និង រដ្ឋ ឯការទំនាស់នោះ គឺ តាំងតែពីឆ្នាំ ២០០៧ មកម្លេះប្រជាពលរដ្ឋទាំង ០៥គ្រួសារនោះបាន ដាក់ពាក្យ ប្ដឹង ទៅអាជ្ញាធរ ឃុំ/សង្កាត់ ស្រុក/ក្រុង ខេត្ត នៅតែដោះស្រាយមិនចេញ ចុងក្រោយប្រជាពលរដ្ឋទាំង ០៥គ្រួសារបានស្នើសុំទៅ ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ដោយស្នើសុំ ដី ដែលសល់ពីការសាងសង់ អាគាសិក្សា ពេលនោះ ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើសំណើទៅ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំកាត់ ដី ដែលនៅសល់ ពី ការកសាងអាគាសិក្សា សងទៅប្រជាពលរដ្ឋទាំង ០៥គ្រួសារវិញ ដើម្បីបញ្ចប់ការវិវាទនោះ ។
- ដោយគតិបណ្ឌិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជាបានចេញ អនុក្រិតលេខៈ ៤៥អនក្រ.បក ចុះថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៨ ស្ដីពី ការកាត់ផ្ទៃដីទំហំ ២០ម៉ែត្រ គុណនិង ៥៦ម៉ែត្រនៅខាងលិចសាលាបឋមសិក្សា អូរជ្រៅថ្មី ( ដីដែលសល់ពីសាងសង់អាគាសិក្សា ) ចេញពីសារពើភ័ណទ្រព្យសម្បត្តិរដ្ឋ របស់សាលាបឋមសិក្សា អូរជ្រៅថ្មី និង ធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ សម្រាប់ធ្វើប្រទានកម្មជាកម្មសិទ្ធិឯកជន ជូនប្រជាពលរដ្ឋចំនួន ០៥គ្រួសារ វិញ ។
ចាប់តាំងពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ឥឡូវរហូតមកដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ទៅហើយ លោក ប្រាក់ ប៉ូលី ប្រធានមន្ទីររឿបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តបន្ទាយមានជ័យ នៅតែមិនទាន់ដោះចេញទៀត មិនដឹងជាមូលហេតុអ្វីឡើយ ???????????។
តាមសំដីប្រជាជនម្នាក់ក្នុងចំណោម០៥គ្រូសារដែលមានវិវាទនោះ គាត់ថា ៖ នេះក្រុមពួកគាត់មានអនុក្រិតលេខៈ ៤៥អនក្រ.បក ចុះថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៨ របស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយ សម្ដេចអគ្គៈមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ផង នៅតែ លោក ប្រាក់ ប៉ូលី ប្រធានមន្ទីររឿបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តបន្ទាយមានជ័យ អូសបន្លាយរហូតជិតដល់ខួប១ឆ្នាំ ចុះបើសិនជាអត់មាន អនុក្រិត វិញប្រហែលជាចាំសេះដុះស្នែងហើយមើលទៅ?????????។
ក្នុងបញ្ហានេះប្រជាពលរដ្ឋចេះតែនាំគ្នាឆ្ងល់ថា ការងារកាត់ ដី ឲ្យប្រជាពលរដ្ឋយោងតាមអនុក្រិត្យរបស់រាជរដ្ឋាភិបាលមិនបាន ចុះពេលដែលខ្លួនឡើងធ្វើ ធំ ចេះយោងតាមប្រកាសបាន តើហេតុអ្វី????????????? សរុបសេចក្ដីមកគឺ លោក ប្រាក់ ប៉ូលី ប្រធានមន្ទីររឿបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តបន្ទាយមានជ័យ មានចេតនាមើលស្រាល ហត្ថលេខា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា តែម្ដងបានជាពុំព្រមដោះស្រាយទៅតាមអនុក្រិត្យ របស់រាជរដ្ឋាភិបាល ៕
សូមទស្សនិកជនអានខ្លឹមសារ នៃ អនុក្រិតលេខៈ៤៥អនក្រ.បក ចុះថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៨ របស់រាជរដ្ឋាភិបាល ដូចខាងក្រោម ៖