លោក អ៊ូច ធឿន និងឈ្មោះ ជុន លាង ( នគរបាលការពារព្រំដែនគោកវរៈ៩១១ )នាំបក្ខពួកទៅរំលោភយក ដី និងបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ ។
បន្ទាយមានជ័យៈ នៅថ្ងៃទី ២៩ ខែក្កដា ឆ្នាំ ២០១៩ សារព័ត៌មានដើមពោធិ៍ យើងខ្ញុំ បានសំភាសន៍ជាមួយប្រជាពលរដ្ឋ រងគ្រោះ ដីធ្លី ដែលមានឈ្មោះ អ៊ូច ធឿន ជាមេបញ្ជាការរង នគរបាលការពារព្រំដែនគោក វរៈ៩១១ រួមនិងឈ្មោះ ជុន លាង និងបក្ខពួក បានមករំលោភយកដីឈ្មោះ តាំង វ៉ាន់ធៀង ជាម្ចាស់ ដី ពិតប្រាកដ ។
កាលពីថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៩ សាលាដំបូង ខេត្តបន្ទាយមានជ័យ បានចេញរក្សាការពារលេខ៤៤ ចុះថ្ងទី០៦ ខែឧសភា ឆ្នាំ២០១១ ឲ្យទៅម្ចាស់បំណុល ( ម្ចាស់ដី ) ឈ្មោះ សៅ ប៊ុនណារ៉េត ដែលមានទីលំនៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លើផ្ទៃដីសរុបទំហំ៥៩.៨២១ ម៉ែត្រ ក្រឡាដីនៅភូមិបាលិលេយ្យ បច្ចុប្បន្នភូមិ ចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាជ័យ ( ១ )។
បន្ទាប់មកទៀតសាលាឧទ្ធរណ៍បានចេញរក្សាកាពារលេខៈ០៤៣ ចុះថ្ងៃទី១៩ ខែ០៤ ឆ្នាំ២០១២ ដីកាសម្រេចលេខៈ០២ក្រvង(ដ.ក.ស) ចុះថ្ងៃទី២៩ ខែ០១ ឆ្នាំ២០១៣ ដោយឲ្យរក្សាការពារលេខ៤៤ ចុះថ្ងទី០៦ ខែឧសភា ឆ្នាំ២០១១ ឲ្យទៅម្ចាស់បំណុល ( ម្ចាស់ដី ) ឈ្មោះ សៅ ប៊ុនណារ៉េត នៅដដែល ( ២ ) ។
យោងតាមឯកសារដែល សារព័ទ៦មានដើមពោធិ៍ យើងខ្ញុំ ទទួលបាន ឈ្មោះ អ៊ូច ធឿន បានយកឯកសារលេខៈ២៥៦សប.ខបជ ចុះថ្ងទី២០ ខែ០១ ឆ្នាំ២០១១ របស់សាលាដំបូង ក្នុងពេលធ្វើនីតិវិធីត្រៀមទាញហេតុផល នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១០ ភាគីទាំងពីរសំណុំរឿងបានព្រមព្រៀងគ្នាជាបណ្ដោះអាសន្ន គឺៈ
- តំណាងនគរបាលការពារព្រំដែន ៩១១ ឈ្មោះ ម៉ោ សារិន ឈ្មោះ ជុន លាង យល់ព្រមទទួលយកដីទំនាស់
ចំនួន ០២ហិកតា ។
- តំណាងនគរបាលការពារព្រំដែន ៩១១ ឈ្មោះ អ៊ូច ធឿន យល់ព្រមទទួលយកដីទំនាស់ចំនួន០១ហិកតា ។
ដោយយោងតាមប្លង់បង្ហាញទីតាំងដីចណុចចាន់គីរីលេខៈ០៧០កបប ចុះថ្ងទី២៥ ខែតុលា ឆ្នាំ២០១០ ។
យោងតាមឯកសារដែល សារព័ត៍មានដើមពោធិ៍ យើងខ្ញុំ ទទួលបាន នូវ សាលក្រមលេខៈ ០៣ ( ក ) ចុះថ្ងៃទី១០ ខែ
ឆ្នាំ២០១១ ដែលមានដើមចោទ ១.ឈ្មោះ ឈូក អាង
២.ឈ្មោះ ម៉ៅ សារិន
៣.ឈ្មោះ ជុន លាង
តំណាងឲ្យនគរបាលចំនួន៥០នាក់ នៅវរៈសេនាតូចការពារព្រំដែនគោកលេខ៩១១
និងចុងចម្លើយ ១.ឈ្មោះ ឱក សុផាន
២.ឈ្មោះ សម វិជ័យ
៣.ឈ្មោះ ណុប ម៉េង
តំណាងឲ្យសហគមអភិវឌ្ឍន៍កសិកម្មជាតិ ( ៣ )
បើយើងប្រៀបធៀបជាមួយ គំនូសបង្ហាញទីតាំងក្បាលដីដែលមានការពាក់ព័ន្ធរវាងសមាគមកសិកម្មជាតិនិងសមាសភាពផ្សេងៗ ក្នុងដីកាលេខៈ២០៣ដកខបជ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០០៣
ពិនិត្យឃើញថា៖ ឈ្មោះ អ៊ូច ធឿន ពិតជាបានរំលោភយកដី របស់ឈ្មោះ តាំង វ៉ាន់ធៀង ពិតប្រាកដមែនដោយសំអាងថា៖ ឈ្មោះ អ៊ូច ធឿន និង ជុន លាង បានអះអាងថា ដី ដែលខ្លួននាំ បក្ខពួក របស់ខ្លួនទៅយកនោះ គឺ ជាដីដែល សាលាដំបូងខេត្តបន្ទាយមានជ័យ បានកាត់ឲ្យចំណុច ង2 អីចឹងបើយើងពិនិត្យលើផែនទី ចំណុច ង1 . ង2 . ង3 គឺនៅជិតអង្គការដំណក់ទឹក ឯណោះទេ មិនមែននៅចំណុចក្រោយ បន្ទាយវរៈ៩១១ ( ចំណុច (ឃ) ) នោះទេ ដូចរូបខាងលើ ៕