ថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០៥០
គេហទំព័រ ព័ត៌មានដើមពោធិ៍ កំពុងធ្វើការផ្សាយសាកល្បង ដូច្នេះសូមប្រិយ៍មិត្តជួួយគាំទ្រ ។សូមទំនាក់ទំនងចាងហ្វាងការផ្សាយ តាមរយះទូរសព្ទ័លេខ ៖ ០៩៩ ៥៦ ១៦ ១៦ / ០៩៣ ២៥ ២១ ១៦ ឬ EMail ៈdpntvonline@gmail.com ៕សូមអគុណ!!!
លោក ប្រាក់ ប៉ូលី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តបន្ទាយមានជ័យ ត្រូវដកហូតមុខដំណែង
Sun,15 September 2019 (Time 09:54 AM)
ដោយ ៖ គេហទំព័រដើមពោធិ៍ (ចំនួនអ្នកអាន: 2286នាក់)


 

ខេត្តបន្ទាយមានជ័យ៖ តាមរយៈ​លិខិត​របស់ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ មួយច្បាប់លេខៈ៣០៩០ ដនស/អរប ចុះថ្ងៃទី​ ១៣​ ខែ​កញ្ញា​ ឆ្នាំ​២០១៩​ ផ្ញើជូនទៅ​ ឯកឧត្ដម​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ស្នើអោយមានរៀបចំចាត់ចែងពិធីប្រកាសចូលកាន់មុខដំណែង​ប្រធានមន្ទីរ​ រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​និង​ សូរិយោដី ខេត្តបន្ទាយមាន​ជ័យ​ ដែលនឹង​ ប្រព្រឹត្ត​ទៅនៅថ្ងៃទី​១៧​ ខែ​កញ្ញា​ ឆ្នាំ​២០១៩​  ពិធី​នេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព​ ឯកឧត្ដម​ ឆាន់​ សាផាន​ រដ្ឋលេខាធិការ​ ក្រសួង​រៀប​ចំ​ដែនដី​ នគរ​រូបនីយកម្ម​ និង​ សំណង់​ ។

 

ការដកហូតមុខដំណែង របស់ លោក ប្រាក់ ប៉ូលី បានធ្វើឡើងបន្ទាប់ពីក្រុមអធិការកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ចុះទៅធ្វើការស្រាវជ្រាវ ភាពមិនប្រក្រតី នៅ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សូរិយោដីខេត្តបន្ទាយមានជ័យ អស់រយៈពេល ២ សប្ដាហ៍មកនេះ ។

 

ករណីនេះ លោក​ ប្រាក់​ ប៉ូលី​ នឹងត្រូវបានដកហូតមុខដំណែងចាប់ពីថ្ងៃទី​១៧​  ខែ​កញ្ញា​ ឆ្នាំ​២០១៩​ តទៅ​  ចំណែកមន្រ្តីដែលមកជំនួសលោក ប្រាក់ ប៉ូលី ត្រុវបានគេឲ្យ​

ដឹងថា​ ឈ្មោះ ​ អាង​ ណារឹទ្ធ​ អនុប្រធាន​នាយកដ្ឋាន​សិក្សា​គម្រោង​ប្លង់​ នៅក្រសួងរៀបចំ​ដែនដី​ នគរ​រូបនីយកម្ម​ និង​ សំណង់​ មកជា​ ប្រធាន​មន្ទីរ​រៀបចំដែនដី  នគរូបនីយ​ កម្ម​ សំណង់​ និង​ សូរិយោដី​ខេត្តបន្ទាយមានជ័យ  

 

ចំណែក​សារព័ត៌មាន​ និង​ ហ្វេសប៊ុក​ ខ្លះ​ ដែលប្រឹងផ្សាយការពារ​ និងគាំទ្រ លោក​ ប្រាក់​ ប៉ូលី​  បាត់មុខអស់មិនដឹងជាទៅពួននៅកន្លែងណាអស់ទៅ អត់មករួមសុខ រួម​ ទុក្ខជាមួយលោក​ ប្រាក់​ ប៉ូលី ​ សោះ​ ។

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញសេចក្តីសម្រេច ដាក់ឲ្យប្រើប្រាស់សៀវភៅណែនាំ ស្ដីពី បែបបទ និងនីតិវិធីនៃការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្ដឹង (គេហទំព័រដើមពោធិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានដង្ហែរអង្គកឋិនទានទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីម៉ាវត្តសាលាអណ្ដែត ស្ថិតនៅភូមិអូរអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល (គេហទំព័រដើមពោធិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋចំនួន២០គ្រួសារដែលកំពុងរស់នៅអចិន្ត្រៃយ៏នៅចំណុចអន្លង់ប្រង់ ស្ថិតនៅភូមិព្រែកទល័ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានការព្រួយបារម្មណ៏យ៉ាងខ្លាំង ដោយខ្លាចបាត់បង់ដីធ្លីលំនៅដ្ឋានរបស់ពួកគាត់ (គេហទំព័រដើមពោធិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ព្រមទាំងសហគមន៍នានានៅមូលដ្ឋាន (គេហទំព័រដើមពោធិ៍)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំឲ្យមន្ទីររៀបចំដែនដីគ្រប់រាជធានី-ខេត្ត ឲ្យផ្ទេរការផ្ដល់សេវារបស់ខ្លួន មកដំណើរការតាមអង្គភាពច្រកចេញចូលតែមួយ (គេហទំព័រដើមពោធិ៍)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3525 នាក់
ម្សិលមិញ :
1600 នាក់
សប្តាហ៍នេះ :
11522 នាក់
ខែនេះ :
33821 នាក់
3 ខែនេះ :
101065 នាក់
សរុប :
1057328 នាក់