តើច្បាប់ស្រុក ខ្មែរ គឺអីចឹង ឬ ?
ខេត្តបន្ទាយមានជ័យ ៖ នៅប្រទេស ខ្មែរ មានរឿងជាច្រើន អយុត្តិធម៍ជាច្រើនតែងតែកើតមានឡើង ទៅលើប្រជាពលរដ្ឋដែលក្រីក្រ គ្មានលុយសម្រាប់សូកតុលាការ ហេតុនេះហើយទើបប្រជាពលរដ្ឋលើកឡើងថា ៖ តុលាការជាទីគោរព លុយមិនគ្រប់កាត់ឲ្យ
ចាញ់ តុលាការជាទីស្រឡាញ់កាត់ឲ្យចាញ់ដោយលុយមិនគ្រប់ ។
តួយ៉ាងដូចជារឿងទំនាស់ដីធ្លី មួយកន្លែងនៅភូមិបាលិលេយ្យ ឃុំប៉ោប៉ែត ស្រុកអូរជ្រៅ បច្ចុប្បន្នប្ដូទៅជា ភូមិបាលិលេយ្យ២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ រវាងឈ្មោះ ចាប វ៉ាន្នី និងឈ្មោះ កែ សាវន ដែលឈ្មោះ ចាប វ៉ាន្នី
បានប្ដឹងទាមទាដីឡូត៍លេខ៥៩០ ពីឈ្មោះ កែ សាវន ។
ភាគីឈ្មោះ ចាប វ៉ាន្នី គ្រាន់តែមានប័ណ្ណចំណូលរបស់គណៈកម្មការគ្រប់គ្រងច្រកប៉ោយប៉ែតឆ្នាំ១៩៩២ មួយសន្លឹកតែប៉ុណ្ណោះ
ហើយប័ណ្ណចំណូលនោះត្រូវ អភិបាលស្រុកអូរជ្រៅ ចេញសេចក្ដីជូនដំណឹងលេខៈ ១៨ ស.អ.ជ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០០០
ពុំគាំទ្រការមិននៅមិននៅកាន់កាប់ ដីធ្លី ឡើយ ។
រីឯភាគីឈ្មោះ កែ សាវន មានឯកសារបញ្ជាក់កម្មសិទ្ធិ ពីអាជ្ញាធរ ភូមិ ឃុំ ស្រុក អាចយកជាការបាន បែជាតុលាការខេត្តបន្ទាយ
មានជ័យ កាត់ក្ដីឲ្យ ចាញ់ ទៅវិញ រឿងនេះដូចជាពុំយុត្តិធម៍ទាល់តែសោះ ។
សូមអំនាវដល់ គ្រប់ស្ថាប័ន មេត្តាជួយដល់ឈ្មោះ កែ សាវន ផងព្រោះគាត់ជាមនុស្ស ស្លូតបូត ពុំដែលចេះរករឿងឈ្លោះ និងប្រជាននៅក្នុងមូលដ្ឋានឡើយ ជាមនុស្សស្អាតស្អំ ពុំដែលមានឈ្មោះអាក្រក់អ្វីទេ គាត់ជាទាហានចូលនិវត្តន៍ និងជាសមាជិក
គណៈបក្សប្រជាជន ដែល គណៈបក្សខេត្តចាត់តាំងគាត់ ពង្រឹងសង្កាត់ប៉ោយប៉ែត កាលពីសម័យ បោះឆ្នោតជ្រើសរើសក្រុមបឹក្សា ឃុំ សង្កាត់ ឆ្នាំ២០១៧ កន្លងទៅ ។ សូមរងចាំតាមដានភាគបន្តទៀតនៅលេខក្រោយ សូមអរគុណ !!!